ភ្នំពេញៈ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ក្រសួងយុត្តិធម៌​បាន​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដែល​ស្នើ​ពី​ពន្ធនាគារ​រាជធានី​-​ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ សរុប​ទណ្ឌិត​ចំនួន ១២៨៦ នាក់ (​ស្រី ១២៧​ នាក់​) នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី ២៩ ខែមេសា​នេះ​។

​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដែល​ស្នើ​ពី​ពន្ធនាគារ​រាជធានី​-​ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ សរុប​ទណ្ឌិត​ចំនួន ១២៨៦ នាក់ (​ស្រី ១២៧​នាក់​) កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ នេះ​។

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​, តំណាង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​, តំណាង​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​យុ​តិ្ត​ធម៌ ផងដែរ​៕​