ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃទី​ ៣០ ខែមេសា បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ ៨​ នាក់ និង​របួស​ចំនួន​ ១០​ នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

របាយការណ៍​បានបញ្ជាក់​នា​ថ្ងៃទី​ ៣០ ខែមេសា ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ១២ ​លើក​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អំពាវនាវ​ដល់​អ្នកធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជានិច្ច​៕