ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ប្រ​កាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​ បន្ថែម​ទៀត​ត្រឹម​តែ ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ និង ​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ចំនួន​ ២២នាក់​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះថ្មី​​​ទៀត​​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ​២០២២ ​បាន​បញ្ជាក់​ថា មាន​មនុស្ស​តែ​ម្នាក់​គត់ ដែល​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៥២​ នាក់ អ្ន​កជា​សះស្បើយ សរុប​ចំនួន ​១៣៣ ០៩៥​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៦​ នាក់​៕