ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ បន្ថែម​តែ ២ នាក់​ប៉ុណ្ណោះ​ ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់​ និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន ​២១ ​នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូ​វីដ​ ១៩ ​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ២ ខែ ឧសភា ឆ្នាំ​ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​តែ ​២​ នាក់​គត់​ ដែល​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​២ ខែ​ ឧសភា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៥៤​ នាក់ អ្នកជា​សះ​ស្បើយសរុប​ចំនួន ​១៣៣ ១១៦ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦ ​នាក់​៕