ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ទៀត​​តែ​ ៣​ នាក់​ប៉ុណ្ណោះ ដែល​សុទ្ធ​តែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ និង​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ចំនួន ២៨ នាក់​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ថ្មី​ទៀត​​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ៣ ​ខែ ឧសភា ឆ្នាំ​ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​តែ ​៣​ នាក់​គត់ ​ដែល​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ ដែល​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ៣ ខែ ឧសភា ឆ្នាំ​ ២០២២ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៥៧​ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៣ ១៤៤​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦​ នាក់​៕