ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ បន្ថែម​ទៀត​ត្រឹម​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​សុទ្ធ​តែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ ​និង​ មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ចំនួន​ ១២ នាក់​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ថ្មី​ទៀត​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃទី​៤ ​ខែ​ឧសភា ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា ​មានមនុស្ស​​តែ១​នាក់​គត់ ដែល​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ ​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៥៨​ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៣ ១៥៦​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៦ នាក់៕