ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ទៀត​តែ​ម្នាក់​នាក់​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ និង​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ចំនួន ១១ នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះថ្មីទៀត​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​៥ ខែ​ ឧសភា ឆ្នាំ​ ២០២២ បាន​បញ្ជាក់​ថា​ មនុស្ស​តែ ១ នាក់​គត់ ដែល​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ ​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​៥ ខែ​ ឧសភា ឆ្នាំ​ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៥៩​ នាក់​ អ្នក​ជា​សះ​ស្បើយ សរុប​ចំនួន​ ១៣៣ ១៦៧​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕