ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន​តែ ០១ នាក់​ប៉ុណ្ណោះ ដែល​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ និង​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ចំនួន ៥ នាក់ ប៉ុន្តែ​មិនមាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​តែ ០១ នាក់​គត់ ដែល​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦០ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣៣ ១៧២ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៦ នាក់៕