ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១១ ​នាក់ ​(​ស្រី​ ១​ នាក់​) បាន​ស្លាប់ និង​ ៤ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ៥ ​ខែឧសភា​។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ០៥ ខែឧសភា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន​ ១៥ ​នាក់ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៧ ​លើក​។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី ​០៤ ខែឧសភា បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ​១ ​នាក់ របួសធ្ងន់​ចំនួន ៣ ​នាក់​ (​ស្រី​ ១​ នាក់​) របួសស្រាល ២ ​នាក់​។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន​ ៦​ នាក់​នេះ គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៤ ​លើក​៕