ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​នៅ​ថ្ងៃទី​ ៧ ខែឧសភា នេះ​ថា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ចំនួន​ ២​ នាក់​បន្ថែមទៀត​ដែលជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង និង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ខណៈ​អ្នកជា​សះស្បើយ​មាន​ ៥ ​នាក់ តែ​មិនមាន​អ្នកស្លាប់​នោះទេ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​៧ ខែឧសភា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ សរុប​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ​ចំនួន ១៣៣ ១៧៧ ​នាក់ និង​អ្នកស្លាប់​សរុប​មាន​ចំនួន ៣ ០៥៦ នាក់ ខណៈ​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​សរុប​មាន​ចំនួន​ ១៤ ៤៥៩ ករណី​៕