​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​នា​ថ្ងៃទី​ ៧ ខែឧសភា បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ​២ ​នាក់ និង​របួស​ចំនួន ​៤ ​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​បានបញ្ជាក់​នា​ថ្ងៃទី​ ៧ ខែឧសភាថា គ្រោះថ្នាក់​ចរ​ចរណ៍​ទាំងនេះ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៤ ​លើក​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បន្ត​អំពាវនាវ​ដល់​អ្នកធ្វើដំណើ​រ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជានិច្ច​៕​