
បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ពាក់់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវ។
លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណបានឱ្យដឹងថា ការធ្វើប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនានេះធ្វើឡើងបន្ទាប់់ពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ សុខ ចាន់់ធូ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់់នៅភូមិសូភី សង្កាត់់កំពង់់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងស្រីបង្កើតរបស់់ជនរងគ្រោះ ឈ្មោះ សុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ។
លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ បានប្រាប់់ឱ្យដឹងទៀតថា បើតាមការរៀបរាប់់របស់ដើមបណ្ដឹង និងជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង១៧ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យ១ក្រុមមានគ្នា ៣នាក់ បានមកវាយលើជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក បណ្ដាលឱ្យរងរបួសចំក្បាល និងចេញឈាមតាមត្រចៀក ក្នុងខណ:ពេលជនរងគ្រោះ កំពុងអង្គុយលេងនៅសួនច្បារកោះពងសត្វ។
លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ បន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងចុះដល់់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់់ការឃាត់់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វឿន វីរ: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកថា ការឃាត់់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងដកហូតបានកាំបិតកែច្នៃដងដែកប្រវែង១១០សង់់ទីម៉ែត្រ ១ដើមផងដែរ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
ក្រោយពីកម្លាំងជំនាញសួរនាំរួចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខ្លួនផ្សេងទៀតពិតជាបានវាយទៅលើជនរងគ្រោះខាងលើបណ្ដាលឱ្យរងរបួសដូចការចោទប្រកាន់់ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន ព្រមទាំងប្រើកាំបិតកែច្នៃកាប់់បំផ្លាញម៉ូតូ ១គ្រឿងទៀតផងដែរ មូលហេតុដោយសារក្រុមជនរងគ្រោះធ្លាប់់មានជម្លោះជាមួយក្រុមពួកគេកន្លងមក។
លោកថ្លែងថា៖«ដោយផ្អែកលើពាក្យបណ្ដឹងរបស់់បងស្រីជនរងគ្រោះ ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ។ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកបក្ខពួកដែលនៅសេសសល់់សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់់ខ្លួនបន្ត»។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
លោថ្លែងថា៖ «បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ» ៕