ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​នៅ​ថ្ងៃ​ទី ៨ ​ខែឧសភា ​ឆ្នាំ ២០២២ នេះ ​ដោយ​មិនមាន​ការរកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩​ នោះ​ទេ​ ហើយ​ថែមទាំង​មាន​អ្នកជា​សះស្បើយ​បន្ថែម​ចំនួន ​៤ នាក់​ទៀត​ផង ​និង​គ្មាន​អ្នកស្លាប់​ដោយ​សារ​មេរោគ​កូវីដ ១៩​ ឡើយ ​នា​ថ្ងៃនេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​ បានបញ្ជាក់ថា​ ក្រសួង​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​កូវីដ ១៩​ ឡើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៨ ​ខែឧសភា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ​សរុប​ចំនួន​ ១៣៣ ១៨១ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន ​៣ ០៥៦ នាក់៕​