ភ្នំពេញៈដូច​គ្នា​នឹងថ្ងៃ​ម្សិល​មិញ​ដែរ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​នៅ​ថ្ងៃទី ៩​ ខែឧសភា ឆ្នាំ​ ២០២​២ នេះថា​ មិន​មាន​ការ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ នោះទេ ប៉ុន្តែ​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​មាន​ម្នាក់ និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោ​គ​កូ​វីដ ១៩ ​ឡើយ។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២​នាក់​អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៣ ១៨២​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៦​នាក់​៕