ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ១០ ​ខែ ឧសភា ​ឆ្នាំ ២០២២​ នេះថា ​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩​ នោះ​ទេ​ ប៉ុន្តែ​មាន​អ្នកជា​សះស្បើយ​បន្ថែម​ចំនួន ​២ នាក់ ​និង​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ​ឡើយ​នា​ថ្ងៃនេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃនេះ​ បានបញ្ជាក់​ថា ​ក្រសួង​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី ១០​ ខែ ឧសភា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន​ ១៣៣ ១៨៤ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕​