ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​ថា​មិនមាន​ការរកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​និង​មិនមាន​អ្នកជា​សះស្បើយ​បន្ថែម​ ហើយ​ក៏​មិនមាន​អ្នកស្លាប់​ ដោយសារ​មេរោគ​កូវីដ ១៩​ ផង​ដែរ ​នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ១១ ​ខែឧសភា​នេះ​បាន​បញ្ជាក់ថា ​ក្រសួង​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​កូវីដ ១៩​ ថ្មី​ឡើយ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ដែរ​ថា ​រយៈពេល​ ៤ ថ្ងៃ​កន្លង​មក​នេះ ​កម្ពុជា​មិន​មាន​អត្រា​ឆ្លងថ្មី​នៃ​មេរោគ​កូវីដ ១៩​ នោះ​ឡើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១១​ ខែ ឧសភា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ​សរុប​ចំនួន ​១៣៣ ១៨៤ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន ​៣ ០៥៦ នាក់៕​​​​