​ភ្នំពេញៈ បណ្តាញ​ផ្សព្វផ្សាយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នា​ថ្ងៃទី ​១២ ឧសភា បានទទួល​ស្វាគមន៍ និង​រៀបចំ​ពិធី​ទទួលទាន​អាហារ​ជូន​ដល់​រូបលោក ដែលជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក និង​ប្រមុខ​ដឹកនាំ​អាស៊ាន​ទាំង​អស់យ៉ាង​កក់ក្ដៅ​បំផុត​។​

​ប្រព័ន្ធ Telegram របស់លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក រួម​នឹង​ប្រមុខ​ដឹកនាំ​អាស៊ាន ទាំងអស់ ត្រូវ​បានទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ដោយ​លោក ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden នៅ​សេត​វិមាន (White House)»​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​៕