The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វេទិកា​ថ្នាក់​តំបន់​លើក​ទី​១៣​ ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង​បាត់ដំបង​

វេទិកា​ថ្នាក់​តំបន់​លើក​ទី​១៣​ ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង​បាត់ដំបង​

Content image - Phnom Penh Post
អ្នកចូលរួមវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី១៣ឧសភា។ រូបថត រដ្ឋបាលខេត្តបាត់ដំបង

វេទិកា​ថ្នាក់​តំបន់​លើក​ទី​១៣​ ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង​បាត់ដំបង​

បាត់ដំបងៈ វេទិកា​ថ្នាក់​តំបន់​លើក​ទី​១៣ ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោម​ប្រធានបទ​ស្តីពី​ការ​«​បង្កើន​ជម្រើស​មុខរបរ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​» ត្រូវបាន​ធ្វើឡើង​នៅ​ក្រុង​បាត់ដំបង​នៅ​ថ្ងៃទី​១៣​ខែឧសភា ដោយ​មន្ត្រី​បាន​ជំរុញឱ្យមាន​ការចូលរួម​ក្នុង​សកម្មភាព​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​បើតាម​រដ្ឋបាល​ខេត្តបាត់ដំបង វេទិកា​ថ្នាក់​តំបន់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​។​

​លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងថា ការរៀបចំ​វេទិកា​នេះ​ឡើង គឺជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ចូលរួម​ពង្រឹង​តួនាទី​របស់​សហគមន៍ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​អ្នកពាក់ព័ន្ធ ក្នុងការ​ការពារ គ្រប់គ្រង និង​ខិតខំ​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​បង្កើន​ផលប្រយោជន៍​របស់​សហ​គម​ន៍​មូលដ្ឋាន ហើយ​វា​ក៏​ជា​ឱកាស​មួយ​ក្នុងការ​ពិភាក្សា​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ចែករំលែក​បទ​ពិសោធ និង​ការ​រិះរក​នូវ​គ្រប់​មធ្យោបាយ ដើម្បី​ពង្រីក និង​ពង្រឹង​មុខរបរ​សម្រាប់​ការលើកកម្ពស់​នៃ​ជីវភាព​សហគមន៍​មូលដ្ឋាន​។

​លោក​សុខ លូ មាន​សេចក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា នៅក្រោម​ការដឹកនាំ​រប​ស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែលមាន​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​ជា​សេនាធិការ និង​ដោយមាន​ការចូលរួម​កិច្ចសហការ​ល្អ​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ពី​បណ្តា​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​សហគមន៍​ការពារ​តំបន់​ធម្មជាតិ សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ នឹង​រួមគ្នា​ក្នុងការ​ប្ដេជ្ញាចិត្ត ចូលរួម​យ៉ាងសកម្ម​នូវក្នុង​សកម្មភាព​ការពារ អភិរក្ស​ធនធានធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រសួងបរិស្ថាន​ដែល​បានរៀបចំ​វេទិកា​នេះ​ឡើង​នៅ​ទឹកដី​កសិកម្ម​ខេត្តបាត់ដំបង ដែលជា​ទឹកដី​មិន​ត្រឹម​តែមាន​វិស័យ​កសិកម្ម​តែមួយ​មុខ​ទេ ក៏​ជា​ទឹកដី​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ជាច្រើន​ផងដែរ ។

​លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំ​
​ការ នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ជាការ​ពិត យើង​មិនអាច​និយាយ​ពី​ការការពារ​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​ឱ្យបាន​គង់វង្ស​បាន​នោះឡើយ ដរាបណា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ នៅមានកម្រិត​ទាប​នៅឡើយ​។​

​ក្នុងន័យនេះ ក្រសួងបរិស្ថាន បាននិងកំពុង​តែ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម​ដោយ​ដៃ​ម្ខាង​ផ្ដោតលើ​ការគ្រប់គ្រង ការអភិរក្ស​ធន​ធម្មជាតិ និង​ជីវៈចម្រុះ ដែលមាន​សារៈសំខាន់​ចាំបាច់ ជា​សារវន្ត​ដើម្បី​ធានា​លំនឹង​បរិស្ថាន និង​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង សេដ្ឋកិច្ចសង្គម និង​សុខភាព​សាធារណៈ តាមរយៈ​មុខងារ និង​តួនាទី​នៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​ដៃ​ម្ខាង​ទៀត​ក៏​ផ្ដោតលើ​ការជួយ​ដល់​ការអភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​ផងដែរ​។

​លោក ផៃ ប៊ុន​ឈឿន បាន​បន្តទៀតថា ការបង្កើត​មុខរបរ តាម​សហគមន៍​គ្រួសារ វា​មិន​ត្រឹមតែ​នឹង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ របស់​ប្រជា​
​ជន​នៅក្នុង​សហគមន៍ និង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្រិត​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ដល់​កិច្ច​គាំពារ​បរិស្ថាន ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​នូវ​ជីវៈចម្រុះ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

អត្ថបទគួរចាប់អារម្មណ៍