The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេដឹកនាំ​អាស៊ាន​-​អាមេរិក ​ទទូច​ឱ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​កុងសង់ស៊ីស​ ៥ ​ចំណុច​ឱ្យបាន​ទាន់ពេលវេលា​

មេដឹកនាំ​អាស៊ាន​-​អាមេរិក ​ទទូច​ឱ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​កុងសង់ស៊ីស​ ៥ ​ចំណុច​ឱ្យបាន​ទាន់ពេលវេលា​

Content image - Phnom Penh Post
រូបថត SPM

មេដឹកនាំ​អាស៊ាន​-​អាមេរិក ​ទទូច​ឱ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​កុងសង់ស៊ីស​ ៥ ​ចំណុច​ឱ្យបាន​ទាន់ពេលវេលា​

​ភ្នំពេញៈ មេដឹកនាំ​អាស៊ាន និង​អាមេរិក​ទទូច​ឱ្យ​មី​យ៉ាន់​ម៉ា​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ធ​ ៥​ ចំណុច​របស់​អាស៊ាន ឬ​ហៅថា កុងសង់ស៊ីស ឱ្យបាន​ទាន់ពេលវេលា និង​ពេញលេញ និង​សន្យា​បន្ត​គាំទ្រ​ដល់​អាស៊ាន​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​ប្រទេស​នេះ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​មេដឹកនាំ​អាស៊ាន និង​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​កាលពី​ថ្ងៃទី​១២-១៣ ខែឧសភា នៅ​រដ្ឋធានីរ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រក​ធ្វើជា​សហប្រធាន​។​

​សេចក្តីថ្លែងការណ៍​នេះ​បញ្ជាក់ថា​៖ «​យើង​បន្ត​តាមដាន​ការវិវត្ត​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ក្តីបារម្ភ​។ យើង​ស្វាគមន៍​ការប្តេជ្ញាចិត្ត​របស់​មី​យ៉ាន់​ម៉ា​ចំពោះ​មតិ​ឯកច្ឆន្ទ​៥​ចំណុច​នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ និង​ទទូច​ឱ្យមាន​ការអនុវត្ត​មតិ​ឯក​ច្ឆ​ន្ធ​៥​ចំណុច​នេះ​ឱ្យបាន​ទាន់ពេលវេលា និង​ពេញលេញ​។ យើង​នឹង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន​ក្នុងការ​សម្របសម្រួល​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​»​។​

​មេដឹកនាំ​អាស៊ាន​-​អាមេរិក​បាន​សន្យា​នឹង​បន្ត​គាំទ្រ​ដល់​បេសកជន​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា​ក្នុង​ការកសាង​ទំនុកចិត្ត និង​ការជឿទុកចិត្ត​ដោយ​ទទួលបាន​ការប្រាស្រ័យ​ទាក់ទង​ពេញលេញ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ និង​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រកបដោយ​ប្រសិទ្ធភាព​ទៅដល់​ប្រជាជន​ដែលមាន​តម្រូវការ​បំផុត​ដោយ​គ្មាន​ការរើសអើង​។

​មេដឹកនាំ​ទាំងនេះ​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​សន្តិភាព និង​ស្ថិរភាព ក្នុង​តំបន់ និង​បន្ត​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ឱ្យមាន​ការដោះលែង​អ្នក​ជាប់ឃុំ​ផ្នែក​នយោបាយ រួមទាំង​ជនបរទេស​ផងដែរ​។

​មេដឹកនាំ​ទាំងនេះ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា​៖ «​យើង​នឹងធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ទ្វេដង​ចំពោះ​ដំណោះស្រាយ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា ដែល​ឆ្លុះបញ្ចាំង​ផងដែរ​នូវ​ការប្តេជ្ញាចិត្ត​បន្ត​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ដូច​បាន​គូសបញ្ជាក់​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន​»​។

​ភាគី​ទាំង​២​បាន​ឯកភាព​ស្វាគមន៍​ការសម្របសម្រួល «​ជិតស្និទ្ធ​» របស់​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា ជាមួយ​បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​រ​អន្តរជាតិ ស្តីពី​មី​យ៉ាន់​ម៉ា​ដើម្បី​ធានា​ការធ្វើ​សំយោគ​នឹង​គ្នា​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង «​ដែលមាន​សារៈសំខាន់​» នេះ​៕

អត្ថបទគួរចាប់អារម្មណ៍