ក្រសួងសុខាភិបាល​បានប្រកាស​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ឡើយ ឯ​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ​១៩ ក៏​មិនមាន​ដែរ ខណៈ​មាន​អ្នកជា​សះស្បើយ​បន្ថែមចំនួន​៣ នាក់​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៤ ខែឧសភា​នេះ​បាន​បញ្ជាក់ថា ក្រសួង​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ឡើយ​ក្នុង​ទូទាំងប្រទេស​កម្ពុជា ដែលមាន​រយៈពេល ៧ ថ្ងៃ ហើយ​ដែល​កម្ពុជា​មិនមាន​អត្រា​ឆ្លង​ថ្មី​នៃ​មេរោគ​កូ​វីដ​១៩​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ទូទាំងប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន​១៣៣ ១៩២ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់​៕