ភ្នំពេញៈដូច​ដែលលទ្ធ​ផលជា​ង១សប្ដាហ៍​មក​ដែរ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ថា ​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ឡើយ ​ប៉ុន្តែ​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ចំនួន ​២ និង​មិន​មាន​អ្នក​ស្លាប់ ​ដោយ​សារ​មេរោគ​កូ​វីដ ១៩ ​ផង​ដែ​រ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១៥ ខែ​ឧសភា​នេះ បាន​បញ្ជាក់ថា ក្រសួង​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ ​ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​មក​ដល់​ពេលនេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុស រយៈ​ពេល​ ៨ ថ្ងៃ​ហើយ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២ ​នាក់​អ្នកជា​សះ​ស្បើយ សរុប​ចំនួន ១៣៣ ១៩៤ ​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៦ នាក់៕