បន្ទាយ​មាន​ជ័​យៈមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស (សង់​ត្រាល់) បាន​សម្ពោធ​នូវ​មជ្ឈ​មណ្ឌល​ធនធាន​ពល​ករ​ទេសន្ត​រប្រវេសន៍​ហៅ​កាត់​ថា ​MRC ក្នុង​ក្រុង​សិរី​សោ​ភណ្ឌ​ខេត្តបន្ទាយ​មាន​

ជ័យ​កាលពី​ថ្ងៃទី​ ១៣ ខែ​ឧសភា ដើម្បី​បម្រើ​សេវា​ប្រឹក្សា​យោ​បល់​ពី​សុវ​ត្ថិភាព​ចំណាក​ស្រុកដល់​ប្រជា​ពលរដ្ឋ ​ជាពលករ​ដែល​ចង់​ស្វែង​យល់​ពី​ព័ត៌​មាន​ទាក់​ទង​នឹង​ការធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិ​ភាព​។

លោក ​មឿន ​តុលា នាយក​ប្រតិបត្តិមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សបាន​លើក​ឡើងថា ​អង្គ​ការ​សង់​ត្រាល់​បាន​បើក​មជ្ឈ​មណ្ឌល​ធនធាន​ពលករ​ទេសន្ត​រប្រវេសន៍ ​(MRC)​ នេះ​ឡើង​ក្នុង​គោល​បំណង​សំខាន់ៗចំនួន ​៥​ ក្នុង​ការ​ជួយ​ដល់​ប្រជា​ពល​រដ្ឋ ពលករ ​ស្វែង​យល់​ពី​ការ​ចំណាក​ស្រុក​។

លោក​បាន​ថ្លែង​ថា ​៖ «ទី ១ MRC​ជាទី​តាំង​ដែល​ផ្ដល់​ព័ត៌មាន ស្ដីពី​សុវត្ថិ​ភាព​ចំណាក​ស្រុក ជួយ​ផ្ដល់​សេវា ដោយ​ឥត​គិតថ្លៃ​ដល់​ពល​ករ​ចំណាក​ស្រុក និងអតីត​ពលករ​ចំណាក​ស្រុកឬ​ជន​រង​គ្រោះដោយ​សារ​កា​រជួ​ញដូរ​មនុស្ស និង ​ជួញ​ដូរ​កម្លាំង​ពលក​ម្ម»​។

លោក មឿ​ន តុលា បាន​បន្តថា ទី ២ គឺ ​​MRC ជាទី​តាំងធន​ធាន បណ្ណា​ល័យ សម្រាប់​ពលករ​ចំណាក​ស្រុក ​ពលរដ្ឋ និង​សិស្ស​និស្សិត​សម្រាប់​ការ​ស្រាវ​ជ្រាវ ទាក់​ទង នឹង​វិស័យការងារ​ ទី ៣ ​គឺជា​កន្លែង​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល ​ឬ ជា​កន្លែង​សម្រាប់​រៀបចំ​បណ្ដុះ​បណ្ដាល ដល់​ពលករ ពី​សិទ្ធិ​ពល​ករ ឬ​សុវត្ថិភាព​ចំណាក​ស្រុក​។

ចំណែក​គោល​បំណង​ទី ៤ គឺជា​កន្លែង សម្រាប់​ពលករ​ចំណាក​ស្រុក​ និង​ក្រុម​អ្នក​ប្រឹក្សា​យោប​ល់​សុវត្ថិភា​ព​ចំណាក​ស្រុក ឬហៅថា​ SMA ជួប​ជុំគ្នា ​ពិភាក្សា ពីបទ​ពិសោធ ​និង​មេរៀន​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​តាម​សហ​គមន៍​ហើយ​ទី ៥ គឺជា​កន្លែង សម្រាប់​ទំនាក់​ទំនង​គ្នា ចង​បណ្ដាញ​រវាង​វិស័យ​ផ្សេង​ទៀត​។

លោក​ មឿ​ន តុលា បាន​លើក​ឡើង​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹមថា​មជ្ឈ​មណ្ឌល​ថ្មី​នេះ​នឹង​អាច​ចូល​រួមចំណែក​ជាមួយ​នឹង​អាជ្ញាធរ​មូល​ដ្ឋាន​ក៏ដូចជា ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុងការ​ទប់​ស្កាត់​អំពើ​ជួញដូរ​មនុស្ស ​ការ​ជួញដូរ​កម្លាំង​ពល​កម្ម

និ​ង​ការ​ជួញ​ដូរ​នានា​ក្នុង​ខេត្ត​បន្ទាយ​មានជ័​យ​នេះនឹង​ទទួលបាន​ព័ត៌មាន​ច្បាស់​អំពី​សុវត្ថិភាព​ចំណាក​ស្រុក​មុនពេ​ល​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក និង​អាច​ឈាន​ដល់​ការ​កាត់​បន្ថយ​នូវ​ហានិ​ភ័យ​នានា​ផង​ដែរ​»។

អនុ​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ហុង ប្រកប បាន​លើក​ឡើង​ថា ការ​ផ្តល់​ការ​ប្រឹក្សា​ និង​ការ​ផ្តល់ព័​ត៌មាន​ជាក់​លាក់​មួយ​ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ​ចំណាក​ស្រុក​ទៅដ​ល់​ពលករ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ហើយ​រាជរ​ដ្ឋាភិបា​ល​បាន​ខិតខំ​ក្នុងការ​បង្កើត​នូវ​លិខិត​បទដ្ឋា​ន​គតិ​យុត្ត​ជាច្រើន​ដើម្បី​ការ​ពារ​សិទ្ធិ​ពលករ​។

លោក​បាន​មាន​ប្រសាសន៍​ថា ៖ «ចាប់​ពីពេល​នេះ​ទៅ យើង​មាន​មជ្ឈមណ្ឌ​ល​មួយ​ដើម្បី​សម្រាប់​ពលករ​យើង​ទទួល​ព័ត៌មាន​ជាក់​លាក់​មួយ​សម្រាប់​ពល​ករ​យើង ​ឬ​ប្រជា​ពលរដ្ឋ​យើង​ចង់ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស។ ពលករ​យើង​នឹង​ទទួល​បាន​ព័ត៌​មាន​គ្រប់​គ្រា​ន់​សម្រាប់​ការ​ទៅ​ធ្វើ​ការ​នៅក្រៅ​ប្រទេស»​។

ជា​មួយគ្នា​នោះដែរ លោក​ស្រី រស់ សុ​ផានី អភិបា​លរង​ខេត្ត​បន្ទាយ​មានជ័យបាន​អំពាវ​នាវ​ទៅដល់​ប្រជា​ពលរដ្ឋ​ក៏​ដូចជា​ ពលករ​ខ្មែរ កុំ​ជឿ​លើ​មេ​ខ្យល់​ក្នុងការ​នាំទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ដោយ​សារ​កិច្ច​ការងារ​អ្វី​ក៏​ដោយ​ត្រូវ​តែ​ធ្វើ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​មេខ្យល់​ក្នុង​មួយ​រដូវ​នៃ​បរិបទ​កូ​វីដ​នេះយើង​បាន​ចាប់​គាត់​បាន​រហូ​តដល់​ជាង​១០០​នាក់។ ខ្ញុំ​បាន​សម្ភាស​ផ្ទាល់​ជាមួយ​បងប្អូន​ពលរដ្ឋ​យើង​មួយចំ​នួន​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក គឺ​ពួក​គាត់​ចាញ់​បោក​គេ​ដោយបាន​ចំណាយ​លុយ​ឱ្យ​មេខ្យ​ល់តែ​ត្រូវ​បាន​គេ​យកទៅ​ទម្លាក់​ចោលមិន​មាន​ការ​ងារ​ឱ្យ។​ នេះ​ដោយ​សា​រតែ​ពួកគាត់​មិន​ទទួ​លបាន​ព័ត៌​មាន​គ្រប់​គ្រាន់​ក្នុងកា​​រ​ធ្វើ​ចំណាក​ស្រុក»​។

លោក​ស្រី​ ក៏បាន​ស្នើ​ទៅ​ដល់​ពលករ​ដែល​មាន​បទ​ពិ​សោ​​ច្រើន​មាន​ចំណេះដឹង​ច្រើន​ទាក់ទង​នឹង​ការធ្វើ​ចំណាកស្រុក​នេះ ​ជួយ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​យុវជន​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​ក្រុម​គ្រួសារ​ដើម្បីឱ្យ​ពួក​គាត់​បាន​យល់​ច្បាស់​អំពី​បញ្ហា​ទាំង​អស់​នេះ ដើម្បី​ចៀស​វាង​ការ​ចាញ់​បោក​មេខ្យល់​ក្នុង​ការធ្វើ​ចំណាក​ស្រុក​នេះ៕​