ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានការរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ឡើយ ប៉ុន្តែមានអ្នកជាសះស្បើយបន្ថែមចំនួន ៣ នាក់ និងមិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ ១៩ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ខែឧសភានេះ បានបញ្ជាក់ថា ក្រសួងមិនមានការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីឡើយក្នុងទូទាំងប្រទេសកម្ពុជាដែលមកទល់ពេលនេះមានរយៈពេល៩ថ្ងៃហើយដែលកម្ពុជាមិនមានអ្នកឆ្លងវីរុសកូវីដ១៩ ។
គិតត្រឹមព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣៣ ១៩៧នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕