ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ពីការ​រកមិនឃើ​ញ​អ្នក​ឆ្លង​វីរុសកូ​វីដ ១៩​ និងមិន​មាន​អ្នក​ជា​សះស្បើយ​បន្ថែម ព្រមទាំងមិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះថ្មីទៀត​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​១៧​ ខែឧសភា​នេះ បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​ការ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ ​ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជាដែល​គិតមក​ទល់​ពេល​នេះ​ កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុសអស់រយៈ​ពេល ​១០ ​ថ្ងៃ​ជាប់ៗ​គ្នាមកហើយ។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១៧​ ខែ ឧសភា ​ឆ្នាំ​ ២០២២ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៦២​ នាក់ ​អ្នកជា​សះ​ស្បើយសរុប​ចំនួន ​១៣៣ ១៩៧​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៦ ​នាក់​៕