ភ្នំពេញៈ​ ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ បន្ថែម​ទៀត​ឡើយ ​ខណៈ​មាន​អ្នកជា​សះ​ស្បើយ​ថ្មី​ចំនួន​ម្នាក់​ និង​មិនមាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​បន្ថែម​ទៀត​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ១៨ ​ខែឧសភា​នេះ បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩​ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​មក​ទល់ពេល​នេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុស រយៈ​ពេល​ ១១​ ថ្ងៃ​ជាប់ៗ​គ្នា​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​១៨ ​ខែ​ ឧសភា ឆ្នាំ ​២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ ​នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន​ ១៣៣​ ១៩៨ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦​ នាក់៕