ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ថា ​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ មិន​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ និង​មិន​មាន​អ្នក​ស្លាប់​ ដោយ​សារ​ជំងឺនេះ​ថ្មី​ទៀត​​​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១៩ ​ខែឧសភា​នេះ បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​ ១៩ ​ថ្មី​ឡើយ​ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដែល​មក​ទល់​ពេល​នេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុសរយៈ​ពេល​ ១២ ​ថ្ងៃ​ហើយ។​

គិត​ត្រឹម​ព្រឹកថ្ងៃទី ១៩​ ខែ​ ឧសភា ​ឆ្នាំ​ ២០២២ ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ ​នាក់ អ្នក​ជា​សះ​ស្បើយ សរុប​ចំនួន ១៣៣ ១៩៨ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៦​ នាក់៕