​កំពង់ស្ពឺ​/​ខេត្តកំពង់ឆ្នាំងៈ ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(​ស៊ីម៉ាក់​-CMAC)​ បាន​សហការ​ជាមួយនឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ​៥​ ប៉ុស្តិ៍ ដើម្បី​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ​៦​ គ្រាប់​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៩ ខែ ឧសភា ឆ្នាំ​ ២០២២ ក្រោយពី​មានការ​ប្រទះឃើញ​រួចមក​។​

​យោងតាម​នគរបាលជាតិ​បានឱ្យដឹងថា គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សរុប​ចំនួន​៦​គ្រាប់​នោះ​រួមមាន​៖​គ្រាប់​ត្បាល់​៦០ ចំនួន​០១​គ្រាប់​, គ្រាប់​រ៉ូ​កែ​ត​PG7 ចំនួន​០១​គ្រាប់​, គ្រាប់ផ្លោង​៦០mm ចំនួន​០១​គ្រាប់​, គ្រាប់ផ្លោង​១០៥ ចំនួន​០១​គ្រាប់​,​គ្រាប់​ប៊ូ​ម​ប៊ី ចំនួន​០១​គ្រាប់ និង​គ្រាប់​៨១mm ចំនួន​០១​គ្រាប់​។​

​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ​ត្រូវបាន​ប្រគល់ជូន​អង្គភាព​ស៊ីម៉ាក់ ដើម្បី​កម្ទេចចោល​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​បង្ការ​ការបង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​មូលដ្ឋាន​។

​ប៉ុស្តិ៍នគរបាល​រដ្ឋ​ទាំងនោះ​រួមមាន​៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មហា​សាំង​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រែងត្រយឹង​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​យាយ​ម៉ៅ​ពេ​ជ្យ​និល និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គី​រី​វន្ត​។​

​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ​ផងដែរ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​កម្លាំង​មជ្ឈមណ្ឌល​កំចាត់មីន​ស៊ីម៉ាក់ CMAC ដើម្បី​ចុះ​យក​គ្រាប់​ចាស់ៗ​មិនទាន់​ផ្ទុះ​ចំនួន​០២​គ្រាប់ យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។ គ្រាប់​ទាំងនេះ​គឺជា​ប្រភេទ​គ្រាប់​១០៥​ម​.​ម​៕