ក្រសួង​សុខាភិបាល​បាន​ប្រកាស​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ឡើយ ឯ​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ក៏​មិនមាន​ដែរ ខណៈ​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ចំនួន ៣ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា​នេះ បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ឡើយ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​រយៈពេល ១៣ ថ្ងៃ​ហើយ ដែល​កម្ពុជា​មិន​មាន​អត្រា​ឆ្លង​ថ្មី​នៃ​មេរោគ​កូវីដ ១៩។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២០ ខែ​ ឧសភា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០១ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៦ នាក់៕