The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រកួត​កីឡា​និស្សិត​ឧត្តមសិក្សា និង​មធ្យមសិក្សា​ថ្នាក់ជាតិ​នៅ​ខែក្រោយ ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា

ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រកួត​កីឡា​និស្សិត​ឧត្តមសិក្សា និង​មធ្យមសិក្សា​ថ្នាក់ជាតិ​នៅ​ខែក្រោយ ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា

Content image - Phnom Penh Post
សេចក្តី​ជូនដំណឹង ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃ​សុក្រ​ទី​ ២០​ ខែឧសភា។

ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រកួត​កីឡា​និស្សិត​ឧត្តមសិក្សា និង​មធ្យមសិក្សា​ថ្នាក់ជាតិ​នៅ​ខែក្រោយ ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃ​សុក្រ​ទី​ ២០​ ខែឧសភា​នេះ​បាន​ដំណឹង​ដល់​សាកលវិទ្យាធិការ​នាយក នាយិកា គ្រប់​គ្រឹះស្ថាន​ឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ពី​ការប្រកួត​កីឡា​និស្សិត​ឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ​នេះ​។

យោងតាម​សេចក្តី​ជូនដំណឹង​បានឱ្យ​ដឹងថា ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ស្រប​ជាមួយ​នឹង​គោលនយោបាយ​ជាតិ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​កំណែ​ទម្រង់​ស៊ីជម្រៅ​ការងារ​អប់រំ​កាយ​ និង​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការប្រកួត​កីឡា​និស្សិត ឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់ជាតិ ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​។

ក្រសួង​ទទួល​បន្ទុក​លើ​ការហូបចុក ស្នាក់នៅ និង​ដឹកជញ្ជូន​ក្នុង​អំឡុងពេល​ការប្រកួត សម្រាប់​គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ កីឡាការិនី និង​មន្ត្រី​ដែលមាន​ក្នុង​និយាម​បច្ចេកទេស​ដែល​បានកំណត់​ក្នុង​បទប្បញ្ញាត្តិ​ទូទៅ​។ ចំណែក ការហូបចុក​ស្នាក់នៅ​របស់​ប្រតិភូ​ដឹកនាំ ការធ្វើ​ដំណើរ ការហូបចុក​ពេល​មក​ចូលរួម​ការប្រកួត និង​ត្រឡប់​ទៅ​រាជធានី ខេត្ត​វិញ ជា​បន្ទុក​ចំណាយ​របស់​គ្រឹះស្ថាន​ឧត្តមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​សាមី​។

ក្រសួង​បាន​បញ្ជាក់ថា ចំពោះ​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​លោក សាំង សុភ័គ លេខ​ទូរស័ព្ទ ០៨៩ ៧០៧ ៦២៨៕

អត្ថបទគួរចាប់អារម្មណ៍