The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជំនាញ​បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ ៧ ​ទីតាំង​ ដែល​លក់​ប្រេង​កេង​បន្លំ​ប្រជាពលរដ្ឋ

មន្ត្រី​ជំនាញ​បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ ៧ ​ទីតាំង​ ដែល​លក់​ប្រេង​កេង​បន្លំ​ប្រជាពលរដ្ឋ

Content image - Phnom Penh Post
មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប​) ចុះ​ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​។ CCF

មន្ត្រី​ជំនាញ​បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ ៧ ​ទីតាំង​ ដែល​លក់​ប្រេង​កេង​បន្លំ​ប្រជាពលរដ្ឋ

ភ្នំពេញៈ មន្ត្រី​ជំនាញ​បន្ត​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ៧ ​ទីតាំង​បន្ថែមទៀត​ ដែល​លក់​ប្រេង​កេង​បន្លំ​ប្រជាពលរដ្ឋ និង​បាន​បន្ត​ចាត់វិធានការ​តាម​នីតិវិធី​លើ​ម្ចាស់​ដេប៉ូ​ទាំងនេះ ក្រោយ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​តាម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ២៥ ​ទីតាំង​ក្នុង​ខេត្ត​ចំនួន​ ៦​។

កាលពី​ថ្ងៃទី​ ១៨-១៩ ខែឧសភា មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប​) ប្រចាំ​សាខា​រាជធានី ខេត្ត​ចំនួន​ ៦ គឺ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំង​ ២៥ ​នេះ ក្រែង​ម្ចាស់​អាជីវកម្ម​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

ក.ប.ប បញ្ជាក់​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២១ ខែឧសភា​ថា​៖ «​តាមរយៈ​លទ្ធផល​ត្រួតពិនិត្យ មន្ត្រី​យើង​បានឱ្យ​ដឹងថា មាន​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៧ ​ទីតាំង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញថា​មិនមាន​ភាព​អនុលោម និង​បានធ្វើ​ការពិន័យ​អន្តរការណ៍​ភ្លាមៗ​នៅនឹង​កន្លែង​»៕

អត្ថបទគួរចាប់អារម្មណ៍