ក្រសួង​សុខាភិបាល​បានប្រកាស​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ឡើយ និង​មិនមាន​អ្នកស្លាប់​ ដោយសារ​មេរោគ​កូវីដ​ ១៩ នោះទេ ហើយ​អ្នកជា​សះស្បើយ​ពី​មេរោគ​នេះ​ក៏​មិនមាន​ដែរ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២១ ខែឧសភា​នេះ បាន​បញ្ជាក់ថា ក្រសួង​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​កូវីដ ​១៩ ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដែលមាន​រយៈពេល​ ១៤ ថ្ងៃ ហើយ​ដែល​កម្ពុជា​មិនមាន​អត្រា​ឆ្លង​ថ្មី​នៃ​មេរោគ​កូវីដ​ ១៩​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២១ ខែ ឧសភា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០១ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់​៕