ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ថា​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ មិន​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោ​គ​កូ​វី​ដ ១៩ ផ​ងដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​២២ ខែឧសភា​នេះ បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ ថ្មី​ឡើយ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដែល​មក​ទល់ពេ​លនេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុស រយៈ​ពេល​ ១៥ ​ថ្ងៃ​ហើយ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ២២ ​ខែ ឧសភា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២​ នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន ១៣៣ ២០១​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៦ នាក់៕