The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញា​ធរជាតិ​ព្រះវិហារ​ប្រទះ​ឃើញ​បំណែក​ឧប​ករណ៍​ប្រើ​ប្រាស់​ ជា​លោហៈ​ក្បែរ​ប្រា​សាទ​តូច​នៅ​ជើង​ភ្នំ​ប្រា​សាទ​ព្រះវិហារ

អាជ្ញា​ធរជាតិ​ព្រះវិហារ​ប្រទះ​ឃើញ​បំណែក​ឧប​ករណ៍​ប្រើ​ប្រាស់​ ជា​លោហៈ​ក្បែរ​ប្រា​សាទ​តូច​នៅ​ជើង​ភ្នំ​ប្រា​សាទ​ព្រះវិហារ

Content image - Phnom Penh Post
បំណែកឧបករណ៍ប្រើប្រាស់បុរាណដែលប្រទះឃើញនៅក្បែរប្រាសាទតូចនៅជើងភ្នំប្រាសាទព្រះវិហារពីថ្ងៃទី២០ ឧសភា ។ រូបថត អាជ្ញាធរជាតិព្រះវិហារ

អាជ្ញា​ធរជាតិ​ព្រះវិហារ​ប្រទះ​ឃើញ​បំណែក​ឧប​ករណ៍​ប្រើ​ប្រាស់​ ជា​លោហៈ​ក្បែរ​ប្រា​សាទ​តូច​នៅ​ជើង​ភ្នំ​ប្រា​សាទ​ព្រះវិហារ

ព្រះ​វិហារៈ អាជ្ញាធរ​ជាតិ​ព្រះ​វិហារនៅ​ថ្ងៃទី ​២០ ខែឧសភា បាន​ប្រទះ​ឃើញ​បំណែក​ឧប​ករណ៍​ប្រើ​ប្រាស់​ជា​លោហៈ ​(ថូឬ​ក្អម) ក្បែរ​ប្រាសាទ​តូចនៅ​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ​ក្នុង​តំបន់​ការ​ពារ​ទី២ នៃ​រមណីយ​ដ្ឋាន​ប្រា​សាទ​ព្រះ​វិហារ​។

អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​នា​ថ្ងៃទី​២០ ​ខែឧសភា ថា វត្ថុ​សិល្បៈ​ជា​ឧប​ករណ៍​អំពី​លោហៈ​ដែល​ប្រទះ​ឃើញ​នេះ​ មាន​បំណែក ក មាន​ទំហំ៦​សង់​ទីម៉ែត្រ​គុណ​នឹង​១១​សង់​ទីម៉ែត្រ ​និង​បំណែក​តួ​ខ្លួន​ មាន​កម្ពស់ ​១២​ សង់​ទីម៉ែត្រ​។

ប្រភព​ដដែល​បន្ត​ថា នៅលើ​បំណែក​តួ​ខ្លួន​មាន​ចារ​អក្សរ​មួយ​បន្ទាត់​ដែល​តាម​អ្នក​ជំនាញ​ភាសា​វិទ្យា​បាន​កំណត់​ថា​ជា​អក្សរ​សិ្ថ​ត​នៅ​ចុង​សតវត្សរ៍​ទី១២​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វ​រ្ម័ន​ទី៧​ដែល​ជា​វត្ថុ​ជាត​ង្វា​យ​ចំពោះ​ទេព​ភៃ​ស​ជ្យ
គុរុ ដែល​មាន​តម្កល់​នៅ​ក្នុង​អ​រោ​គ្យ​សាលា ឬ​ប្រា​សាទ​តូច​ដែល​ជា​ហោ​បន់​ស្រន់​របស់​មន្ទីរ​ពេទ្យ។

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បញ្ជាក់ថា«ការប្រទះឃើញ​នូវ​ឧបករណ៍​អំពី​លោហៈ​ខាងលើ​គឺជា​ទិន្នន័យ​មួយ​យ៉ាងសំខាន់​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​អ​រោ​គ្យ​សាលា​នៅ​តំបន់​ប្រាសាទព្រះវិហារ​បន្ថែមទៀតក៏​ដើម្បី​រក្សាទុកនិង​តាំង​បង្ហាញ​នៅក្នុង​សារ​មន្ទីរ​ធម្ម​ជាតិ​សា​កល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីពេលថ្មីៗនេះ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​ដុំថ្ម​មាន​រូបចម្លាក់​អប្សរា​សម័យ​បា​យ័នព្រមទាំង​ថ្ម​ចម្លាក់​ផ្សេងទៀត​នៅ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ខ្លោងទ្វា​រតា​កាវ ក្រោយពេល​គេ​បាន​សម្អាត​រុក្ខជាតិនិង​កាយ​កំណក​ដី​ដែល​បាន​លុប​លើ​រចនា​សម្ព័ន្ធ​ផ្នែក​ខាងក្រោម​នៃ​ស្ពាន​ហាល​ជា​យូរ​ឆ្នាំ​មកហើយ។

លោកស្រី គឹម សេង​ភក្តី បុរាណ​វិទូ​បានឱ្យដឹងថា បំណែក​ថ្ម​ដែលមាន​រូបចម្លាក់​អប្សរា និង​ក្បាច់ចម្លាក់​លម្អផ្សេងៗ ត្រូវបាន​គេ​យកមក​រៀប​ធ្វើជា​ជញ្ជាំង​ខាងជើង​នៃ​ស្ពាន​ហាល។

លោកស្រី​ថ្លែងថារូបចម្លាក់​អប្សរា​ទាំងអស់នេះ​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​រូបចម្លាក់​អប្សរា​នៅតាម​សសរ​ប្រាសាទ​បា​យ័ន រីឯ​ចម្លាក់​ថ្ម​ដទៃ​ផ្សេងទៀត​មាន​រូបរាង​ដូចគ្នា​នឹង​ចម្លាក់​ដែល​លម្អ​លើ​រចនា​សម្ព័ន្ធ​នៃ​សំណង់​ខ្លោងទ្វារ
​តា​កាវ។

ជា​ជំហាន​ដំបូង លោកស្រី​ សន្និដ្ឋានថា ទី១ បំណែក​ថ្ម​ដែលមាន​រូបចម្លាក់​ទាំង​នេះ​ប្រហែលជា​ត្រូវបាន​សាងសង់​ដំណាលគ្នា​នឹង​ខ្លោងទ្វារនិង​ប្រាសាទ​បា​យ័នដោយ​យក​ថ្ម​ពី​ប្រាសាទ​បា​យ័នយកមក​បំពេញ​ចំណុច​ខ្វះខាត​នៅ​ស្ពាន​ហាល​នេះ ព្រោះ​រូបចម្លាក់​អប្សរា​ស្ថិតក្នុង​រចនាប័ទ្ម​បាយ័ននៅ​ចុង​សតវត្ស​ទី១២និង​ដើម​សតវត្ស​រ៍ទី១៣។ ទី២ស្ពាន​ហាល​នេះអាចមាន​ការសាងសង់​បន្ថែម​នៅ​ដំណាក់កាល​ណាមួយ​ដោយបាន​រុះរើ​យក​ថ្ម​ពី​ប្រាសាទ​
បា​យ័នមកប្រើប្រាស់៕

អត្ថបទគួរចាប់អារម្មណ៍