ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាសថា ​មិនមាន​ការរកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​មិន​មាន​អ្នកជា​សះស្បើយ​បន្ថែម​ និង​ក៏​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩​ ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាលបាន​ឱ្យដឹងថា ​សម្រាប់​លទ្ធផល​ប្រចាំ​ថ្ងៃ​ទី ២៣​ ខែឧសភា ​ក្រសួង​មិនមាន​ការរកឃើញ​អ្នកឆ្លង​កូវីដ ១៩ ​ថ្មី​ឡើយ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​មកដល់​ពេលនេះ ​កម្ពុជាមិន​មាន​អ្នកឆ្លង​វីរុស​រយៈពេល ​១៧ ថ្ងៃ​ហើយ។​ រីឯ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ៨ នាក់​ប៉ុណ្ណោះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៤​ ខែ ឧសភា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១៣៣ ២០១ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕​​​​​​