ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​ថា​ មិនមាន​ការរកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​មិន​មាន​អ្នកជា​សះស្បើយ​បន្ថែម​ហើយ​ក៏​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩​ ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​ថា ​ក្រសួង​មិនមាន​ការរក​ឃើញ​អ្នកឆ្លង​កូវីដ ១៩​ ថ្មី​ឡើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​មកដល់​ពេលនេះ​ កម្ពុជា​មិនមាន​អ្នកឆ្លង​វីរុស​កូវីដ ១៩​ រយៈពេល​ ១៨ ថ្ងៃ​មក​ហើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៥​ ខែ ឧសភា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន​ ១៣៣ ២០១ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕​​​​​​

​​