ភ្នំពេញៈ ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ ​បាន​សង្គ្រោះ​ក្មេង​ស្រីអា​យុ​ ៥ ​​ឆ្នាំម្នា​ក់​ឱ្យ​រួច​ជីវិត​ឡើង​វិញ ក្រោយ​សត្វ​ឱ​ម៉ាល់​ទិច​ចំនួន ៥០​ ទ្រនិច​ មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​រហូត​បែក​ថង់​សួត​។​

យោង​តាម​គេ​ហទំ​ព័រ​ហ្វេស​ប៊ុក​របស់ ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​បាន​ឱ្យដឹង​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្មេ​ង​ស្រី​ម្នាក់​អាយុ​ ៥​ ឆ្នាំ​មក​ខេត្ត​ត្បូង​ឃ្មុំ ​ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​របស់​ខ្លួន​ ដោយ​សារ​ពិស​សត្វ​ឱ​ម៉ា​ល់​នោះ​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​។​​

មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ឱ្យ​ដឹង​ថា ​៖«​​កុមារី​រូបនេះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ដោយ​បែក​ថង់​សួត​ និង​ខ្សោយ​តម្រង​នោម​យ៉ាង​ខ្លាំង​ បច្ចុប្បន្ន​ បន្ទា​ប់​ពី​ទទួល​បាន​ការ​ពិនិត្យ​ និង​ព្យាបាល​យ៉ាង​យក​ចិត្តទុក​ដាក់ ​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ កុមារី​​រូប​នេះ​មាន​ស្ថាន​ភាព ​សុខភាព​ល្អ​ប្រសើរ​ និង​មាន​ភាព​ញញឹម​ស្រស់​ស្រាយ​ឡើង​វិញ​»​។​​

ភ្នំពេញ​ ប៉ុស្តិ៍​​ មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ពី​លោក​ ដេ​នី​ស ឡូ​រ៉ង់​ អគ្គ​នាយក​ប្រតិ​បត្តិ​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ និង​ លោក ​យ៉ៃ​ ចន្ទ​នា​ ប្រធាន​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧(​គន្ធ​បុប្ផា​សៀម​រាប​)​ បាន​នៅ​ឡើយ​ទេ​។

ចំណែក​ប្រធាន​មន្ទីរ​សុខាភិ​បាល​ភិ​បាល​ខេត្ត​ត្បូង​ឃ្មុំ​លោក​ កែវ​ រតនៈ​ និង​អ្នក​នាំពាក្យ​សាលា​ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​ថា​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ពី​ករណី​នេះ​ដូច​គ្នា​​៕​

​​