ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ថា មិន​មាន​ការរក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ មិន​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូ​វីដ ១៩ ​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ក្រសួង​មិន​មាន​ការរ​កឃើញ​អ្នក​ឆ្លង​កូ​វីដ​ ១៩​ ថ្មី​ឡើយ​ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដែល​មក​ទល់​ពេល​នេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុស​រយៈ​ពេល​ ១៩​ ថ្ងៃ​ហើយ។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩សរុប​ទូទាំងប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន ១៣៣ ២០១ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់៕