The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បង្កើត​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ ដើម្បី​បង្ខិត​កន្លែង​ផ្ដល់​សេវា​ឱ្យកាន់​តែ​ជិត​ពលរដ្ឋ​

ក្រសួង​បង្កើត​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ ដើម្បី​បង្ខិត​កន្លែង​ផ្ដល់​សេវា​ឱ្យកាន់​តែ​ជិត​ពលរដ្ឋ​

Content image - Phnom Penh Post
ការផ្ដល់សេវាជូនពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីពេលកន្លងមក ។ រូបថត ហ្វេសប៊ុក

ក្រសួង​បង្កើត​យន្ត​ការ​ច្រក​ចេញ​ចូល​តែ​មួយ ដើម្បី​បង្ខិត​កន្លែង​ផ្ដល់​សេវា​ឱ្យកាន់​តែ​ជិត​ពលរដ្ឋ​

ភ្នំពេញៈ​ក្រសួង​មហាផ្ទៃ​សម្រេច​បង្កើត “យន្តការ​​ច្រក​ចេញ​ចូល​តែ​មួយ”នៅ​តាម​រដ្ឋ​បាល​ឃុំ សង្កាត់ ទូទាំង​ប្រទេស​ដើម្បី​បង្ខិត​ការ​ផ្តល់​សេវា​សាធារ​ណៈកា​ន់​តែ​ជិត​ពលរដ្ឋ និង​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិឱ្យ​​រៀបចំ​ទីតាំង​​សមស្រប​និង​លើក​ស្លាក​សញ្ញា​ឱ្យបាន​ត្រឹម​ត្រូវដើម្បី​ធានា​នូវ​គុណ​ភាព និង​គណ​នេយ្យ​ភា​ព​នៃ​ការ​ផ្តល់​សេវា​។

ការ​រៀប​ចំ​ឱ្យមាន​ការិ​យាល័​យ​ច្រក​ចេញ​ចូល​តែ​មួយ​នៅ​តាម​រដ្ឋបាល​ឃុំ សង្កាត់​នេះ​ គឺ​យោង​អនុ​ក្រឹត្យ​លេខ ​១៨ អនក្រ.បក ចុះ​ថ្ងៃ ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ស្តីពី​ការ​បង្កើតយន្តកា​រ​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​ការ​ផ្តល់​សេវា​រដ្ឋ​បាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ រដ្ឋ​បាល​ឃុំ សង្កាត់ ត្រូវ​រៀបចំ​ឱ្យមាន​យន្ត​ការនេះ​ដើម្បី​ផ្តល់​សេវា​រដ្ឋ​បាល​ជូន​ប្រជា​ពលរដ្ឋ​នៅក្នុ​ង​ក្រប​ខ័ណ្ឌ​សមត្ថកិ​ច្ច​របស់​ខ្លួន។​

ដើម្បី​ធានា​នូវ​គុណ​ភាព ប្រសិទ្ធ​ភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណ​នេយ្យភា​ព​នៃ​ការ​ផ្តល់​សេវារដ្ឋបាល​តាមរយៈ​យន្ត​ការ​ច្រក​ចេញចូល​តែមួយ​ ក្រសួង​មហាផ្ទៃ​បាន​​ណែនាំ អំពី​បែប​បទ និង​នីតិ​វិធី​នៃ​ការ​ផ្តល់​សេវា​រដ្ឋ​បាល​មួយ​ចំនួ​ន។

ក្នុង​សេចក្តី​ណែនាំ​ដែល​មាន​៩ទំព័​រ ចុះហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ចុះ​ថ្ងៃ​ទី ១៣ ខែឧសភា កន្លង​ទៅបាន​លើ​ក​ឡើ​ង​ថា យន្តការ​ច្រកចេ​ញចូល​តែមួយ​នៃ​រដ្ឋបាល​ឃុំ សង្កាត់ គឺជា​កន្លែង​ប្រមូល​ផ្ដុំ​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅកន្លែង​តែមួយដែល​មាន​លក្ខណៈ​ងាយ​ស្រួល សាម​ញ្ញ ឆាប់​រហ័ស តម្លា​ភាព គណ​នេយ្យ​ភាព និង​ប្រកប​ដោយ​ភាព​ជឿ​ជាក់​។

លោក​បន្ត​ថា យន្តការ​ច្រក​ចេញ​ចូល​តែមួយ​នៃ​រដ្ឋ​បាល​ឃុំ សង្កាត់​ ត្រូវ​ស្ថិតនៅ​ក្រោម​ការដឹក​នាំរ​បស់​មេឃុំ ចៅ​សង្កាត់ ដោយ​មាន​ស្មៀន​ឃុំ សង្កាត់​ជា​សេនា​ធិ​ការ​។

បន្ថែម​ពីនេះ​លោក ស ខេង បាន​ណែនាំ​ថា ៖​«យន្ត​ការច្រ​កចេ​ញ​ចូល​តែ​មួយ​នៃរ​ដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​រៀបចំ​នៅ​ក្នុង​បរិវេណ​សាលា​ឃុំ សង្កាត់ ឬទីតាំងណា​មួយ​ដែល​មាន​លក្ខណៈ​ស​មស្រប​និង​មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​មក​ទំនាក់​ទំនង​ក្នុងការស្នើសុំ​សេវារដ្ឋ​បា​លដោ​យ​មា​ន​បំ​ពាក់​នូវសម្ភារ​ចាំបា​ច់មួយ​ចំនួ​នសម្រាប់​បំពេញ​ការងា​រដូច​ជា រៀបចំ​ទី​កន្លែង​ផ្តល់​សេវា ដោយ​ដាក់​ស្លាក​សម្គាល់ យន្ត​ការ​ច្រក​ចេញ​ចូល​តែមួ​យ ​។

លោក​ណែ​នាំ​បន្ត​ថា ត្រូវ​រៀប​ចំ​បញ្ជរ​ឬតុ​សម្រាប់​ផ្តល់ព័​ត៌មាន​និងទទួ​ល​ប្រគល់​ឯក​សារ​ដោយ​ដាក់​ស្លាក​សម្គាល់ “​ផ្តល់ព័​ត៌មាន​និ​ង​ទទួល​ប្រគល់​ឯកសា​ររៀបចំ​បញ្ជរ ឬ​តុ​សម្រាប់​ទទួល​កម្រៃ​សេវា​ពីប្រជា​ពល​រដ្ឋដោយ​ដាក់​ស្លាក​សម្គា​ល់ “បេឡា​” រៀបចំ​និង​បិទ​បង្ហាញ​តា​រាង​តម្លៃ​សេ​វារ​ដ្ឋបាល​នៅទី​កន្លែងផ្ត​ល់សេវា។​រៀប​ចំឱ្យមាន​ទីកន្លែងនិង​កៅអី​រង់ចាំ​សម្រាប់​ប្រជាព​លរដ្ឋ​ដែលមក​ស្នើសុំ​និងទ​ទួល​សេវា​ និង​បិទ​បង្ហា​ញលេខ​ទូរស័ព្ទ​របស់​អ្នក​ទទួល​ខុស​ត្រូវឱ្យ​បាន​ច្បាស់លា​ស់នៅទី​កន្លែ​ងផ្តល់​សេវាដែ​លប្រ​ជាព​លរដ្ឋអា​ចទំនាក់​ទំនង​បានក្នុង​ករ​ណី​ចាំបា​ច់។​

នាយ​កប្រ​តិបត្តិនៃ​អង្គកា​រសម្ព័ន្ធ​គណនេ​យ្យភា​ពសង្គ​មកម្ពុ​ជាលោក សន ជ័យ បានថ្លែង​ថា ថា ការិ​យាល័យ​ច្រក​ចេញ​ចូលតែ​មួយ​នាពេ​លបច្ចប្ប​ន្ន ទោះបី​មិន​ល្អឥ​តខ្ចោះ​ ប៉ុន្តែ​អាច​ទទួល​យក​បាន​ក្នុង​កម្រិត​នៅក​ម្ពុជាហើយ​លោក​សង្ឃឹម​ថា កា​រគិត​គូជាថ្មី​ក្នុង​ការ​បង្កើត​យន្ត​ការ​ច្រក​ចេញ​ចូលតែ​មួយ​ដល់​ថ្នាក់​ឃុំ សង្កាត់ គឺជា​ផ្នែក​មួយ​បង្ខិត​សេវាកាន់​តែខិត​ជិតជា​មួយ​ពលរ​ដ្ឋ។

លោកថា​៖ «យើង​ចង់់ឱ្យ​សិក្សា​ស៊ី​ជម្រៅអ្វី​ដែល​ជាតម្រូវ​ការរ​បស់ប្រ​ជាពលរ​ដ្ឋនៅ​មូល​ដ្ឋាន ដើម្បី​ឱ្យពួក​គេម​ករក​សេវា​បាន​ឆាប់​រហ័ស ព្រោះ​ចម្ងាយ​ពីភូមិ​ទៅស្រុ​ក ក​ន្លែង​ខ្លះឆ្ងា​យ កន្លែង​ខ្លះជិ​ត អ៊ីចឹ​ងធ្វើម៉េ​ច​ឱ្យតួនាទី​នៅយ​ន្តការ​ច្រកចេ​ញចូ​លតែមួ​យនៅ​ថ្នាក់​មូល​ដ្ឋានទទួ​លបាន​នូវការ​ផ្ទេរមុ​ខងា​រ ​ការ​ផ្ត​ល់សេ​វាកា​ន់តែឆ្លើ​យត​បទៅ​ជាមួយ​ប្រជា​ពលរ​ដ្ឋ»។

លោក​បន្ត​ថា ជា​ពិសេស​តម្រូវ​ការ​រប​ស់ក្រុម​អ្នក​ប្រកប​អាជីវ​កម្មនៅមូ​លដ្ឋា​នដើម្បី​ឱ្យពួ​កគេ​បំពេញ​នូវ​ភាព​ស្រប​ច្បាប់​មួយ​ចំនួន​ដើម្បីប​ង្កនូ​វបរិ​យាកាស​អាជីវ​កម្ម​កាន់​តែប្រ​សើរ​ដែល​សព្វ​ថ្ងៃ​សង្គម​ស៊ីវិល​កំពុ​ងធ្វើកា​រក្នុ​ងការជំរុ​ញឱ្យ​មាន​បរិយា​កាស​អាជី​វកម្ម​កាន់​តែប្រសើ​រសម្រាប់​សហគ្រិន​ស្រ្តីនិង​យុវ​ជន ដែល​ការ​ងារ​នេះជា​ឆ្អឹង​ខ្នង​ដ៏សំ​ខាន់​។

ក្នុង​លិខិ​តណែនាំ​ខាង​លើបាន​ឱ្យដឹ​ងថា ចំពោះ​ការ​ពិនិត្យ សម្រេច និង​ការ​ផ្តល់​លទ្ធ​ផល​សម្រេច​ គឺ​មេឃុំ​ ចៅ​សង្កា​ត់ ជា​អ្នក​ពិនិត្យ និង​សម្រេច​លើរាល់សំ​ណុំឯក​សារ​ស្នើសុំសេ​វានៅ​ក្នុងដែន​សមត្ថ​កិច្ច​របស់​ខ្លួន។មេឃុំ ចៅ​សង្កាត់ ​ត្រូវ​ពិនិត្យនិង​សម្រេច​លើ​រាល់សំ​ណុំឯ​កសារ​ស្នើ​សុំ​សេវា​រដ្ឋបាលឱ្យបា​នឆា​ប់រហ័​សនិង​មិន​ត្រូវ​ឱ្យលើស​​ពេល​ដែល​បាន​កំណត់​ក្នុង​លិខិ​តបទ​ដ្ឋាន​គតិ​យុត្ត​ជាធ​រមាន​។

ទាក់​ទង​នឹង​ការ​សម្រុះ​សម្រួ​លដោះស្រា​យបណ្តឹង​វិញ​ក្នុងក​រណី​ប្រជា​ពលរដ្ឋ​មាន​ការ​មិន​ពេញ​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​សាធា​រណៈនិង​ការ​គ្រប់​គ្រងរដ្ឋបា​លនៅ​រដ្ឋបា​លឃុំ ស​ង្កាត់​ ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹងឬផ្តល់​ព័ត៌​មាន​ផ្សេងៗទៅ​ការិ​យាល័យ​ប្រជា​ពលរ​ដ្ឋក្រុងស្រុក ​ខណ្ឌ មាន​សមត្ថ​កិច្ចតាម​រយៈ​ទៅ​ផ្ទាល់​ដល់​ទីក​ន្លែង ឬតាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ដោយ​ពុំបង់​ថ្លែសេ​វាឡើយ។

លោក​កែវ ​រំដេត​ មេឃុំ​ស្ទឹង​ត្រង់​ ខេត្ត​ស្ទឹង​ត្រែង​ បាន​សម្តែង​ការ​សប្បាយ​ចិត្ត​នៅ​ពេល​រដ្ឋា​ភិបាល​សម្រេច​បង្កើត​យន្ត​ការ​នេះ​នៅ​តាម​រដ្ឋ​បាល​ឃុំ សង្កាត់ ដោយ​លោកជឿជាក់​ថា​ តាមរយៈ​យន្តការ​នេះនឹង​រួម​ចំណែក​ឆ្លើយ​តប​តម្រូវ​ការ​របស់​ពលរដ្ឋ​ក្នុង​មូល​​ដ្ឋាន​កាន់​តែ​រហ័ស​មួយ​កម្រិត​ទៀត។

លោក​ថា៖«ការ​បង្កើត​យន្ត​ការនេះ​ងាយ​ស្រួល​ដល់​ពលរដ្ឋ​មក​រក​សេវា និ​យាយ​រួម​នៅ​ជិតផ្ទះ​គាត់តែ​ម្តង ព្រោះ​ពលរ​ដ្ឋខ្លះ​នៅ​ឆ្ងាយ​ពី​ស្រុកហើយ​មួយ​ទៀត​នៅ​ស្រុ​កមាន​ការ​រវល់​ការងា​រច្រើមិន​ឆ្លើយ​តប​តម្រូវ​ការ​ពលរដ្ឋ​ទាន់​ពេល អ៊ីចឹង​គាត់​មា​នការ​អាក់​អន់​ចិត្ត ព្រោះ​ពលរដ្ឋ​ខ្លះ​គាត់ចង់​បាន​ថ្ងៃ​ហ្នឹង»​៕

អត្ថបទគួរចាប់អារម្មណ៍