ត្បូងឃ្មុំៈ លោក​ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ក្រុម​ការងារ នៅ​ថ្ងៃទី ២៦ ខែ​ឧសភា បាន​អញ្ជើញ​អម​ដំណើរ លោក​ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ព្រំដែន ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ដើម្បី​រៀបចំ​សាងសង់​អគារ​ធ្វើ​ការ និង​ផ្ទះ​បាយ សម្រាប់​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ថ្មី​ចំនួន ៣ កន្លែង នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

បើ​តាម​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក ដែល​នឹង​ត្រូវ​សាងសង់​អគារ​ធ្វើ​ការ និង​ផ្ទះ​បាយ​ចំនួន ៣ កន្លែង នោះ​មាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក តាអាំ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្អំ នៃ​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦១៥ ស្ថិតនៅ​ក្នុង​ស្រុក​ពញាក្រែក។

ចំណែក​មួយ​កន្លែង​ទៀត គឺ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​កោះ​ថ្ម​នៃ​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦១៧ ស្ថិត​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៕