ភ្នំពេញៈ គណៈប្រតិភូ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​.)​ នឹងចូលរួម​ក្នុង​វេទិកា​យុត្តិធម៌​ពិភពលោក​ឆ្នាំ​ ២០២២ ចាប់ពី​ថ្ងៃទី​ ៣០ ខែឧសភា ដល់​ថ្ងៃទី​ ០២ ខែ មិថុនា ឆ្នាំ​ ២០២២ តាមរយៈ​អន​ទ្បា​ញ​ពី​ទីក្រុង​ទ្បា​អេ ប្រទេស​ហូ​ទ្ប​ង់​។​

​យោងតាម​សេចក្តីប្រកាស​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​ ២៦ ខែឧសភា ​បានឱ្យដឹងថា គណៈប្រតិភូ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​នឹងចូលរួម​ប្រជុំ​នោះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក អ៊​ន បញ្ញា ឧបការី នៃ​អ​.​ប​.​ព​។

​អ​.​ប​.​ពបាន​បន្តថា ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើងជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​តាម​អន​ឡាញ​នាពេល​ថ្មីៗ​នេះ​រវាង​សមាគម​អន្តរជាតិ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ ​(IAACA) និង​គម្រោង​យុត្តិធម៌​ពិភពលោក​(WJP) ដែល​បាន​ឯកភាព​ត្រូវតែ​បន្តទៅ​មុខ​នូវ​កម្លាំង​រួមគ្នា ដើម្បី​ប្រឆាំង​អំពើពុករលួយ និង​លើកកម្ពស់​នីតិរដ្ឋ​នៅ​ទូទាំង​ពិភពលោក​។​

​សមាជិក​គណៈប្រតិភូ អ​.​ប​.​ព​. ដែល​អម លោក​អ៊​ន បញ្ហា ចូលរួម​ក្នុង​វេទិកា​យុត្តិធម៌​ពិភពលោក ឆ្នាំ ​២០២២ នេះ​រួមមាន​លោក ទូច ខេមរិន្ទ អនុប្រធាននាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ​, លោកស្រី វ៉ិ​ត សា​វី និង​លោក អ៊ុក ពណ្ណរាយ មន្ត្រី​នៃ​ការិយាល័យ​កិច្ចការ​អន្តរជាតិ​, កញ្ញា គុណ ច័ន្ទ​បូ​ទី​, កញ្ញា តាំង ហ្គេ​ចលី និង លោក ដេ​ត មុនី​វិបុល មន្ត្រី​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​ចារកម្ម​៕