The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​ក្រសួងសុខាភិបាល និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ អនុញ្ញាតឱ្យ​នាំចូល​ឱសថ​ផាក​ឡូ​វីដ (PAXLOVID) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ ដែលមាន​អាយុ​ ១២ ​ឆ្នាំ​ឡើង​

​ក្រសួងសុខាភិបាល និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ អនុញ្ញាតឱ្យ​នាំចូល​ឱសថ​ផាក​ឡូ​វីដ (PAXLOVID) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ ដែលមាន​អាយុ​ ១២ ​ឆ្នាំ​ឡើង​

Content image - Phnom Penh Post

​ក្រសួងសុខាភិបាល និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ អនុញ្ញាតឱ្យ​នាំចូល​ឱសថ​ផាក​ឡូ​វីដ (PAXLOVID) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ ដែលមាន​អាយុ​ ១២ ​ឆ្នាំ​ឡើង​

ក្រសួងសុខាភិបាល និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​​១៩ ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់ ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ បាន​នាំចូល​បន្ថែម​ឱសថ​មួយ​ប្រភេទ​ទៀត ឈ្មោះ ផាក​ឡូ​វីដ (PAXLOVID) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩ ចំពោះ​មនុស្ស ចាប់ពី​អាយុ ១២​ ឆ្នាំ​ឡើងទៅ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ គណៈ​ក​ម្មារ​ជាតិ​ប្រយុទ្ធ​នឹង​ជំ​ងឹ​កូ​វីដ ​១៩ នៅ​ថ្ងៃទី​ ២៧ ខែឧសភា បានឱ្យដឹងថា​កន្លងមក ក្រុមការងារ​បាន​ចែកចាយ​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (MOLNATRIS) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ ​១៩ ចំពោះ​មនុស្ស​ចាប់ពី​អាយុ ១៨ ​ឆ្នាំ​ឡើងទៅ​។​

​គណៈកម្មការ​ដដែល​នេះ​បាន​បន្តថា ៖ «​ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បង្កើតបាន​ភាពស៊ាំ​សហគមន៍​រឹងមាំ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ក្រុមការងារ​បាន​នាំចូល​បន្ថែម​ឱសថ ផាក​ឡូ​វីដ (PAXLOVID) សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចំពោះ​មនុស្ស ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើងទៅ​»​។​

​ប្រភព​ដដែល​បាន​បន្តថា ឱសថ​ទាំងពីរ​ប្រភេទ​នេះ នឹងត្រូវ​ចែកចាយ​ជូន​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន ចាប់ពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ នេះ​តទៅ តាម​លក្ខខណ្ឌ​មួយចំនួន​ដែល​បានកំណត់ គឺ​ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (MOLNATRIS) តម្លៃ ៥០ ដុល្លារ​អាមេរិក ដែល​បុគ្គល​ម្នាក់ មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​១ ដល់​១០​ដូ​ស​។​

​សម្រាប់​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន និង​ឱសថស្ថាន​រង មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​១០ ដល់​១០០​ដូ​ស ដោយ​ត្រូវមាន​លិខិតអនុញ្ញាត​បើក​អាជីវកម្ម ហើយ​អាច​លក់​បន្ត​មិន​លើសពី ៦០ ដុល្លារ​អាមេរិក ក្នុង​១​ដូ​ស​។ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន អាច​បញ្ជា​ទិញ​សាជាថ្មី​យ៉ាងតិច ១​សប្តាហ៍​ក្រោយ​បញ្ជា​ទិញ​លើកចុងក្រោយ​។

​គណៈ​ក​ម្មារ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បាន​បន្ថែមថា ចំណែក​ឱសថ​ផាក​ឡូ​វីដ (PAXLOVID) មានតម្លៃ ៩៥ ដុល្លារ​អាមេរិក ហើយ​បុគ្គល​ម្នាក់ មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​១ ដល់​៥​ដូ​ស រីឯ​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន និង​ឱសថស្ថាន​រង មាន​សិទ្ធិ​បញ្ជា​ទិញ​ពី​១០ ដល់​៥០​ដូ​ស ហើយ​អាច​លក់​បន្ត​មិន​លើសពី ១០៥​ដុល្លារ​អាមេរិក ក្នុង​១​ដូ​ស​។​

​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន អាច​បញ្ជា​ទិញ​សាជាថ្មី​យ៉ាងតិច ១​សប្តាហ៍​ក្រោយ​បញ្ជា​ទិញ​លើកចុងក្រោយ​។

​ករណី​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង ឬ​អ្នកលក់ យកទៅលក់​បន្ត​លើសពី​តម្លៃ​កំណត់​ខាងលើ ក្រុមការងារ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ តាម​នីតិវិធី​ជា​ធរមាន​។​

​បើតាម​សេចក្តីជូនដំណឹង​នេះ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថាន​រង និង​សាធារណជន អាច​បញ្ជា​ទិញ​ឱសថ​ទាំងពីរ​ប្រភេទ ដោយផ្ទាល់​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​សាខា​ប្រៃសណីយ៍​កម្ពុជា​ខេត្ត​។

​ឱសថ​ផាក​ឡូ​វីដ សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នេះ ១​ដូ​ស មាន ២​កំប៉ុង ស្មើនឹង​ចំនួន ៣០​គ្រាប់ ដែល​កំប៉ុង​បិទ​ស្លាក​ពណ៌​ក្រហម​មាន​ថ្នាំ​គ្រាប់​ណឺ​ម៉ា​ទ្រី​វា ១៥០​មិ​ល្លី​ក្រាម ចំនួន ២០​គ្រាប់ និង​កំប៉ុង​បិទ​ស្លាក​ពណ៌​បៃតង​មាន​ថ្នាំ​គ្រាប់​រី​តូ​ណា​វា ១០០​មិ​ល្លី​ក្រាម ចំនួន ១០​គ្រាប់​។

​ទាក់ទង​នឹង​ការប្រើប្រាស់​ឱសថ ផាក​ឡូ​វីដ (Paxlovid) នេះដែរ គឺ​ចាប់ពី​កម្រិត​ស្រាល​ទៅ​មធ្យម ចំពោះ​មនុស្ស​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើងទៅ ដោយ​ត្រូវ​លេប​ក្រោយ​ទទួលទាន​អាហារ​រួច ឬ​ពេល​ពោះ​ទទេ និង​ត្រូវ​លេប​ទាំងមូល​ជាមួយ​ទឹក​ដោយ​មិនត្រូវ​ទំពារ កាច់ ឬ​កិនបំបែក​ឡើយ​។​

​អ្នកជំងឺ​ត្រូវ​លេប​ម្តង​ទាំង​២​មុខ​ចូលគ្នា (​ស្មើនឹង​៣​គ្រាប់ ដែល​លេបថ្នាំ​គ្រាប់ ណឺ​ម៉ា​ទ្រី​វា ១៥០​មិ​ល្លី​ក្រាម​ចំនួន​២​គ្រាប់ និង​ថ្នាំ​គ្រាប់​រី​តូ​ណា​វា ១០០​មិ​ល្លី​ក្រាម ចំនួន​១​គ្រាប់​) និង​លេប ១ ថ្ងៃ ២ ដង (​រៀងរាល់ ១២ ម៉ោង​ម្តង សម្រាប់​រយៈពេល ៥ ថ្ងៃ​)៕

អត្ថបទគួរចាប់អារម្មណ៍