The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាពលរដ្ឋ​ ២០៤​ គ្រួសារ សម្រេច​យល់ព្រម​ទទួលយក​ការសម្របសម្រួល ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​

ប្រជាពលរដ្ឋ​ ២០៤​ គ្រួសារ សម្រេច​យល់ព្រម​ទទួលយក​ការសម្របសម្រួល ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​

Content image - Phnom Penh Post

ប្រជាពលរដ្ឋ​ ២០៤​ គ្រួសារ សម្រេច​យល់ព្រម​ទទួលយក​ការសម្របសម្រួល ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​

បន្ទាយ​មាន​ជ័​យៈ ប្រជាពលរដ្ឋ​ចំនួន​ ២០៤ ​គ្រួសារ បានសម្រេច​យល់ព្រម​ទទួលយក​ការសម្របសម្រួល​ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចាន់​គី​រី និងភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពី​សម្រេច​យល់ព្រម​ទទួលយក​ការសម្របសម្រួល​នេះ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ បានចេញ​សេចក្តីសម្រេច​ទទួលស្គាល់​សិទ្ធិ​ក្នុងការ​គ្រប់គ្រង កាន់កាប់​ដីជូ​ន​ប្រជាពលរដ្ឋ​ចំនួន​ ២០៤ ​គ្រួសារ​នេះ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែងថា បញ្ហា​វិវាទ​ដីធ្លី រវាង​បងប្អូន​ប្រជាពលរដ្ឋ និង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជាតិ នេះ គឺ មានទំនាស់​រ៉ាំរ៉ៃ ជា​យូរ​ឆ្នាំ​មកហើយ ដោយសារ​មានការ​ខិតខំ​ប្រឹងប្រែង សម្របសម្រួល ពី​សំណាក់​អាជ្ញាធរ ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ ទើប​បញ្ហា​ទំនាស់​ដីធ្លី​មួយ​នេះ​ត្រូវបាន​បញ្ចប់​៕

អត្ថបទគួរចាប់អារម្មណ៍