ក្រសួងសុខាភិបាលបានប្រកាសថា មិនមានការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ មិនមានអ្នកជាសះស្បើយបន្ថែម និងមិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៨ ខែឧសភា បានឱ្យដឹងថា ក្រសួងមិនមានការរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីឡើយទូទាំងប្រទេសកម្ពុជា ដែលមកដល់ពេលនេះកម្ពុជាមិនមានអ្នកឆ្លងវីរុសរយៈពេល ២១ ថ្ងៃហើយ។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០១ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕