ភ្នំពេញៈ សមាជិក​សមាគម​ក្រុម​ស្ម័គ្រចិត្ត​បារាំង​ចំនួន ៣៥​រូប ដឹកនាំ​ដោយ លោកស្រី សុខ វរល័ក្ខ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា នេះ បាន​មកទស្សនា និង​សិក្សា​ស្វែង​យល់​អគារ​ប្រវត្តិសាស្រ្ត​នានា ក្នុង​បរិវេណ​ស្ថាប័ន​ព្រឹទ្ធសភា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះនរោត្តម ជាប់​វិមាន ៧មករា (គណបក្ស​ប្រជាជនកម្ពុជា)។

នាយកដ្ឋាន​ព័ត៌មាន​នៃ​ព្រឹទ្ធសភា បាន​ឱ្យ​ដឹង​ថា វិមាន​ព្រឹទ្ធសភា គឺជា​អតីត​វិមានរដ្ឋ​ចំការមន​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ទសវត្សរ៍​ទី​៥០ ដោយ​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

បច្ចុប្បន្ន​វិមានរដ្ឋ​ចំការមន គឺជា​កន្លែង​ធ្វើការ​របស់​ស្ថាប័ន​កំពូលៗ​ចំនួន ៣​ស្ថាប័ន គឺ​ព្រឹទ្ធសភា ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម៕