ភ្នំពេញៈ​​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ថា​​​មិន​មាន​ការ​រកឃើញ​អ្នកឆ្ល​ងវីរុស​កូវីដ​ ១៩ ​មិន​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​និង​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោ​គកូ​វីដ​ ១៩​ ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ​ក្រសួង​មិន​មាន​ការរក​ឃើញ​អ្នក​ឆ្លងកូវីដ ​១៩​ ថ្មី​ឡើយ​ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​មក​ទល់​ពេល​នេះ​កម្ពុជា​ មិន​មាន​អ្នក​ឆ្លង​វីរុស​ រយៈ​ពេល ​២២ ​ថ្ងៃហើ​យ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​២៩​ ខែ​ឧសភា ឆ្នាំ ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៦២ ​នាក់ ​អ្នក​ជា​សះ​ស្បើយ សរុប​ចំនួន ​១៣៣​ ២០១ ​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់​៕​​​​​​