ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​ថា ​មិនមាន​ការរកឃើញ​អ្នកឆ្ល​ងវីរុស​កូវីដ ១៩ ​មិនមាន​អ្នកជា​សះស្បើយ​បន្ថែម​ និង​ក៏​មិនមា​នអ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ​ផង​ដែរ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ​ក្រសួង​មិនមាន​ការរកឃើញ​អ្នកឆ្លង​កូវីដ ១៩ ​ថ្មី​ឡើយ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ដែល​មកដល់​ពេល​នេះ​កម្ពុជា​មិនមាន​អ្នកឆ្លង​វីរុស​កូវីដ​ រយៈពេល​ ២៣ ថ្ងៃ​ហើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣០​ ខែ ឧសភា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៦២ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១៣៣ ២០១ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន ​៣ ០៥៦ នាក់៕​​​​​​