ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ និង​មិន​មាន​អ្នក​ជា​សះស្បើយ​បន្ថែម ហើយ​ក៏​មិនមាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ផង​ដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នា​ថ្ងៃទី ៣ ខែ​មិថុនា​បាន​ឱ្យ​ដឹង​ថា ក្រសួង​មិន​មាន​ការ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ឡើយ​ទូទាំង​ប្រទេស​កម្ពុជា ដែល​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​មាន​អ្នក​ឆ្លង​វីរុស​រយៈពេល ២៧ ថ្ងៃ​ហើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០១ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៦ នាក់៕