ក្រសួងសុខាភិបាល​បានប្រកាសថា មិនមាន​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ មិនមាន​អ្នកជា​សះស្បើយ​បន្ថែម និង​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ ​១៩ ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នា​ថ្ងៃទី ​៤ ខែមិថុនា បានឱ្យដឹងថា ក្រសួង​មិនមាន​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ឡើយ​ទូទាំងប្រទេស​កម្ពុជា ដែល​មកដល់ពេលនេះ​កម្ពុជា​មិនមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​រយៈពេល ២៨ ថ្ងៃ​ហើយ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ៤ ខែ មិថុនា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ សរុប​ទូទាំងប្រទេស​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ២០៥ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់​៕