​ភ្នំពេញៈ ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន​សម្រាប់​អាស៊ាន​ប្រចាំរាជធានី​ភ្នំពេញ​ នឹងត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ៦ ខែមិថុនា ខាងមុខនេះ​។​

​ការិយាល័យ​សិក្សា​នេះ​នឹង​រៀបចំ​កម្មវិធី​សិក្ខា​សិលា​ពិសេស​នៅ​កម្ពុជា​សម្រាប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន តាម​អន​ឡាញ និង​ដោយផ្ទាល់ ដើម្បី​អបអរសាទរ និង​រំឭក​ដល់​ការបើក​សម្ពោធ​ការិយាល័យ​សិក្សា​នេះ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក OJEIC Cambodia/Study in Japan Global Network Project - ASEAN for Cambodia បញ្ជាក់​កាលពី​ថ្ងៃទី​៣០ ខែឧសភា និង​ត្រូវបាន​ចែករំលែក​បន្ត (Share) ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ថ្ងៃទី ​៤ ខែមិថុនាថា​៖ «​យើង​នឹង​ផ្តល់​វិញ្ញាបនបត្រ​ពិសេស​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​សិក្ខាសាលា​ផ្ទាល់​នៅ​សាល​អង្គរ​-​គី​ហ្សូ​ណា [​នៅ CJCC] និង​ជា​សាក្សី​ក្នុងការ​បើកសម្ពោធ​នៃ​ការិយាល័យ​សិក្សា​នៅ​ប្រទេស​ជប៉ុន​សម្រាប់​អាស៊ាន ភ្នំពេញ​»៕