The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មូលនិធិ​គន្ធបុប្ជា​ទទួល​បាន​ថវិកា​ជិត​ $១០​ ម៉ឺន ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ «១ ​ម៉ឺន​រៀល​ ១ ​ម៉ឺន​នាក់​»

មូលនិធិ​គន្ធបុប្ជា​ទទួល​បាន​ថវិកា​ជិត​ $១០​ ម៉ឺន ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ «១ ​ម៉ឺន​រៀល​ ១ ​ម៉ឺន​នាក់​»

Content image - Phnom Penh Post
មូលនិធិ​គន្ធបុប្ជា​ទទួល​បាន​ថវិកា​ជិត​ $១០​ ម៉ឺន ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ «១ ​ម៉ឺន​រៀល​ ១ ​ម៉ឺន​នាក់​»។ រូបថត Kantha Bopha Foundation

មូលនិធិ​គន្ធបុប្ជា​ទទួល​បាន​ថវិកា​ជិត​ $១០​ ម៉ឺន ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ «១ ​ម៉ឺន​រៀល​ ១ ​ម៉ឺន​នាក់​»

ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​បើក​យុទ្ធនាការ «១ ​ម៉ឺន​រៀល- ១ ​ម៉ឺន​នាក់​» សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ទទួល​ថវិកា​បរិច្ចាគ​ជិត​ ១០ ​ម៉ឺន​ដុល្លារ​។ នេះ​បើតាម ហ្វេសប៊ុក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​បន្ត​ចូលរួម​យុទ្ធនាការ​នេះ​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា​។ មូលនិធិ​គន្ធបុប្ផា​បញ្ជាក់​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ៣ ខែ​មិថុនា ថា​៖ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​បរិច្ចាគ​ចូលរួម​បន្ត​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ​ទីតាំងនៅ​ទូទាំង​ប្រទេស​»​។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​បើក​យុទ្ធនាការ​នេះ​រយៈពេល​ ១ ​ខែ ដោយ​ចាប់ផ្តើម​ក្នុង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ដើម្បី​បំផុស​ស្មារតី​ខ្មែរ-​ជួយ​ខ្មែរ​ចូលរួម​បរិច្ចាគ​ថវិកា​ឱ្យបាន ១ ម៉ឺន​រៀល​ក្នុង​ម្នាក់ ១ ម៉ឺន​នាក់​ ដើម្បី​ជួយ​ដល់​កិច្ច​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្តទៀត​។

លោក ចន ណារិទ្ធ ប្រធាន​លេខាធិការដ្ឋាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ថ្លែងថា សកម្មភាព​នៃ​ការបរិច្ចាគ​គឺ​មានការ​ផុលផុស​ច្រើន​លើសពី​ការរំពឹងទុក ដែល​ដើមឡើយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ចំនួន​តែ​ ២៥ ០០០ ​ដុល្លារ​តែប៉ុណ្ណោះ​សម្រាប់​យុទ្ធនាការ​ ៣០ ​ថ្ងៃនេះ​ប៉ុន្តែ​ជាក់ស្តែង​មូលនិធិ​នេះ​ទទួលបាន​ការបរិច្ចាគ​ចំនួន​ជិត​ ១០ ​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​នេះ​។

បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នៅតែ​ទទួល​ស្វាគមន៍​ការបរិច្ចាគ​ពី​សប្បុរសជន​គ្រប់ទិសទី​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដោយសារ​តែ​មូលនិធិ​នេះ បច្ចុប្បន្ន​នៅ​មាន​សមាជិក​ ២​ សំខាន់ៗ​គឺ​សមាជិក​កិត្តិយស​ដែល​សំដៅលើ​អ្នក​បរិច្ចាគ​ប្រចាំឆ្នាំ​ក្នុង​ ១​ ឆ្នាំ​៥ ០០០ ដុល្លារ​ និង​សមាជិក​គាំទ្រ បរិច្ចាគ ៥ ០០០ រៀល​ក្នុង ​១ ​ខែ ឬក៏​ ៦​ ម៉ឺន​រៀល ក្នុង​ ១​ ឆ្នាំ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍